ឧទ្យានប្រវត្តិសាស្ត្រអយុធ្យា

ឧទ្យានប្រវត្តិសាស្ត្រអយុធ្យាឧទ្យានប្រវត្តិសាស្ត្រព្រះនគរស្រីអយុធ្យា (ថៃ:อุทยานประวัติศาสตร์พระนครศรีอยุธยา) ដែលគ្របដណ្ដប់ទាំងស្រុងទៅលើប្រាសាទបុរាណនៃក្រុងអយុធ្យា ខេត្តព្រះនគរស្រីអយុធ្យា ប្រទេសថៃ។ ទីក្រុងអយុធ្យាត្រូវបានបង្កើតឡើងដោយស្តេចរាមាធិបតីទី១ ក្នុងឆ្នាំ១៣៥១ ទោះបីជាទីក្រុងនេះទំនងជាមានវ័យចំណាស់ក៏ដោយ ដោយផ្អែកលើភស្តុតាងជាច្រើនបានបង្ហាញថាតំបន់នេះមានប្រជាជនរស់នៅរួចជាស្រេចទៅហើយក្នុងសម័យមនទ្វារវតី។ ប្រភពបន្តទៀតថា ប្រហែលឆ្នាំ ៨៥០នៃគ.ស ហើយបានបង្កើតបន្ទាយមួយនៅទីនោះ ដោយដាក់ឈ្មោះថា អយុធ្យា ទីក្រុងនេះមានឈ្មោះទាកទងទៅនឹងរឿងរាមកេរ្តិ៍ដែលជាឥទ្ធិពលនៃសាសនាព្រាហ្មណ៍នៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះដូចគ្នាដែរ។។ ត្រង់ចំណុចដែលទន្លេទាំងបីជួបគ្នា។ ផែនទីកំណាយបង្ហាញពីដាននៃបារាយណ៍បុរាណមួយ (អាងស្តុកទឹក) នៅជិតចុងភាគនិរតីនៃវត្តយ៉ៃជ័យមង្គល ដែលអាចត្រូវបានសាងសង់នៅលើអតីតប្រាសាទបុរាណខ្មែរដ៏សំខាន់មួយ។

ប្រាសាទមហាធាតុស្ថិតនៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យា

ទីក្រុងនេះត្រូវបានកាន់កាប់ដោយជនជាតិភូមានៅឆ្នាំ១៥៦៩។ ទោះបីជាមិនត្រូវបានបំផ្លិចបំផ្លាញក៏ដោយ ក៏ទីក្រុងនេះបានបាត់បង់នូវ "វត្ថុមានតម្លៃ និងសិល្បៈជាច្រើន"។ ទីក្រុងមួយនេះជារាជធានីនៃប្រទេសសៀមរហូតដល់ការដុតបំផ្លាញដោយកងទ័ពភូមានៅឆ្នាំ១៧៦៧។ នៅឆ្នាំ១៩៦៩ នាយកដ្ឋានវិចិត្រសិល្បៈថៃបានចាប់ផ្តើមជួសជុលប្រាសាទ ដោយពង្រីកគម្រោងនេះ បន្ទាប់ពីទីតាំងនេះត្រូវបានប្រកាសជាឧទ្យានប្រវត្តិសាស្ត្រក្នុងឆ្នាំ១៩៧៦។ផ្នែកមួយនៃឧទ្យាននេះត្រូវបានប្រកាសជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៩១។[]

ឯកសារយោង

កែប្រែ
  1. "Historic City of Ayutthaya - UNESCO World Heritage Centre".UNESCO World Heritage Centre. Retrieved 24 August 2012.