អំពែរ
អំពែរ (និមិត្តសញ្ញា៖ A) ជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ចរន្តអគ្គីសនី១អំពែរមានន័យថាមានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។ ខ្នាតនេះត្រូវបានដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ អង់ដ្រេ ម៉ារី អំពែរ ដែលជាអ្នកប្រាជ្ញម្នាក់ដែលរកឃើញអេឡិចត្រូម៉ាញ៉េទិច។
និយមន័យ
[កែប្រែ]និយមន័យក្នុងប្រព័ន្ធខ្នាតអន្តរជាតិសរសេរថា៖មួយអំពែរជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្មស្មើនឹង 2 × 10–7 ញូតុនក្នុងមួយម៉ែត្រ។ និយមន័យនេះផ្អែកលើច្បាប់កំលាំងរបស់អំពែរ។ អំពែជាខ្នាតគោល។
គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីត្រូវបានអោយនិយមន័យដូចតទៅ "១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដឹកនាំងដោយចរន្តអគ្គីសនី១អំពែរក្នុងរយៈពេល១វិនាទី" ។ផ្ទុយមកវិញ ចរន្តអគ្គីសនី១អំពែរមានន័យថាមានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។
ជាទូទៅបន្ទុកអគ្គីសនីQកំនត់ដោយចរន្តអចិន្ត្រៃយ៍Iឆ្លងកាត់ក្នុងរយៈពេលt៖
ពហុគុណអំពែរ
[កែប្រែ]10N | ឈ្មោះជាភាសាបារាំង | និមិត្តសញ្ញា | ឈ្មោះជាភាសាខ្មែរ | |||
---|---|---|---|---|---|---|
1024 | yottaampère | YA | យ៉ុតតាអំពែរ | |||
1021 | zettaampère | ZA | 1018 | exaampère | EA | អិចសាអំពែរ |
1015 | pétaampère | PA | ប៉េតាអំពែរ | |||
1012 | téraampère | TA | តេរ៉ាអំពែរ | |||
109 | gigaampère | GA | ហ្គីហ្គាអំពែរ | |||
106 | mégaampère | MA | មេហ្គាអំពែរ | |||
10³ | kiloampère | kA | គីឡូអំពែរ | |||
10² | hectoampère | hA | ហិកតូអំពែរ | |||
101 | décaampère | daA | ដេកាអំពែរ | |||
100 | ampère | A | អំពែរ | |||
10-1 | déciampère | dA | ដេស៊ីអំពែរ | |||
10-2 | centiampère | cA | សង់ទីអំពែរ | |||
10-3 | milliampère | mA | មីល្លីអំពែរ | |||
10-6 | microampère | μA | មីក្រូអំពែរ | |||
10-9 | nanoampère | nA | ណាណូអំពែរ | |||
10-12 | picoampère | pA | ពីកូអំពែរ | |||
10-15 | femtoampère | fA | ហ្វង់តូអំពែរ | |||
10-18 | attoampère | aA | អាត់តូអំពែរ | |||
10-21 | zeptoampère | zA | ហ្សិបតូអំពែរ | |||
10-24 | yoctoampère | yA | យ៉ុកតូអំពែរ |
10N | ឈ្មោះជាភាសាបារាំង | និមិត្តសញ្ញា | ឈ្មោះជាភាសាខ្មែរ |
---|---|---|---|
104 | myriaampère | maA | មីរីយ៉ាអំពែរ |
10-4 | myrioampère | moA | មីរីយ៉ូអំពែរ |